មានទទួលទិញគ្រឿងបន្លាស់កុំព្យូទ័រមួយទឹកគ្រប់ប្រភេទ និងសេវាកម្មវាយដូរគ្រប់ប្រភេទ
តើលោកអ្នកមានកុំព្យូទ័រយួរដៃ កុំព្យូទ័រលើតុ ឬគ្រឿងកុំព្យូទ័រផ្សេងៗ ដែលលែងប្រើប្រាស់ ឬ ផ្លាស់ប្តូរមែនទេ? RJ Computer Store មានសេវាកម្មទទួលទិញផលិតផលមួយទឹក និងទទួលវាយដូរជាមួយផលិតផលថ្មី។
លោកអ្នកអាចទាក់ទងមកកាន់ក្រុមការងាររបស់យើង ដោយផ្ញើឈ្មោះផលិតផល ម៉ូដែល ស្ថានភាព រូបថត និងគ្រឿងបន្ថែមដែលមាន។ ក្រុមការងាររបស់យើងនឹងពិនិត្យ និងផ្តល់តម្លៃសមរម្យជូនលោកអ្នក។
មានទទួលទិញកុំព្យូទ័រមួយទឹក
លោកអ្នកអាចលក់គ្រឿងបន្លាស់មួយទឹក ដែលបានប្រើប្រាស់រួចមកកាន់ RJ Computer Store ក្នុងតម្លៃដែលបានព្រមព្រៀងគ្នា។
សេវាកម្មវាយដូរ
យកឧបករណ៍ចាស់របស់អ្នកមកវាយដូរ និងប្រើប្រាស់តម្លៃរបស់វា ដើម្បីទិញផលិតផលផ្សេងទៀតពី RJ Computer Store។
វាយតម្លៃសមរម្យ
តម្លៃទិញត្រូវបានកំណត់តាមម៉ូដែល ស្ថានភាព គ្រឿងបន្ថែម ការធានា និងតម្លៃទីផ្សារបច្ចុប្បន្នរបស់ផលិតផល។